សិល្បៈ និង កម្សាន្ត

នាង Taylor Swift លើកពានរង្វាន់ ជាអ្នកនិពន្ធបទចម្រៀង-សិល្បករ នៃទសវត្សរ៍

អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីសបានប្រាប់ឲ្យដឹងថា តារាចម្រៀងជនជាតិអាមេរិក នាង Taylor Swift បានចូលរួមក្នុងកម្មវិធី Nashville Songwriter Awards រដ្ឋ Tennessee ហើយបាននាំយកមកផ្ទះវិញ នូវពានរង្វាន់សម្រាប់អ្នកនិពន្ធបទចម្រៀង-សិល្បករនៃទសវត្សរ៍។

នាង Swift បានថ្លែងសុន្ទរកថាអស់ពីចិត្តរយៈពេល ១៣ នាទី បន្ទាប់ពីទទួលបានពានរង្វាន់របស់នាង ដោយទទួលបានការអបអរពីទស្សនិកជនពោរពេញទៅដោយអ្នកគាំទ្រ។ នៅក្នុងសុន្ទរកថារបស់នាង នាងបានរៀបរាប់អំពីដំណើរការ នៃការសរសេររបស់នាង ការស្រលាញ់ “dorky” របស់នាងចំពោះទំនុកច្រៀង និងទម្លាប់របស់នាងនៃការចាត់ថ្នាក់ អត្ថបទរបស់នាងជា៣ប្រភេទគឺ អត្ថបទចម្រៀង fountain pen និង glitter gel pen lyrics។

យោងទៅតាមសារព័ត៌មាន The Tennessean ថា នាងក៏បានរៀបរាប់ ពីបរិយាកាសនៃពានរង្វាន់ Nashville Songwriter Awards ដោយបញ្ជាក់ថា យប់នេះមានអារម្មណ៍ពោរពេញដោយភាពស្និទ្ធស្នាលដ៏ស្មោះស្ម័គ្រ សម្រាប់មនុស្សពេញចិត្ត នៅពេលពពកវេទមន្តលេចឡើងដើម្បីបង្កើតបទចម្រៀង អណ្តែតចូលទៅក្នុងពិភពលោក ដើម្បីធ្វើឲ្យមនុស្សមានអារម្មណ៍មើលឃើញដោយគ្រាន់តែ មួយភ្លែត។

នាងក៏បានបង្ហាញពីគំនិតដែលថា បទចម្រៀងអាចកំណត់តក្កវិជ្ជា ឬពេលវេលា ដែលធ្វើឲ្យតន្ត្រីមានលក្ខណៈផ្ទាល់ខ្លួន និងមានឥទ្ធិពល។ បទចម្រៀងដ៏ល្អមួយ នាំអ្នកទៅកាន់អារម្មណ៍ពិតរបស់អ្នក ហើយបកប្រែពីអារម្មណ៍ទាំងនោះសម្រាប់អ្នក ហើយបទចម្រៀងដ៏ល្អមួយនៅជាមួយអ្នក ទោះបីជាមនុស្ស ឬអារម្មណ៍មិនមានក៏ដោយ៕ ដោយ៖លី ភីលីព

Most Popular

To Top