ព័ត៌មានអន្តរជាតិ
នាង Rihanna និងមិត្តប្រុស A$AP Rocky បង្ហាញខ្លួន យ៉ាងភ្ញាក់ផ្អើលនៅ ហាងកាត់សក់ ភាគខាងត្បូង ទីក្រុងឡុងដ៍
ទីក្រុងឡុងដ៍៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា តារាចម្រៀងជនជាតិ Barbadian នាង Rihanna និងមិត្តប្រុសរបស់បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលអ្នកគាំទ្របានឃើញនាងតាមរយៈបង្អួចហាងមួយកន្លែង។ សកម្មភាពនេះបានកើតឡើងនៅ Crystal Palace ភាគខាងត្បូងទីក្រុងឡុងដ៍ នៅពេលនាង Rihanna និងមិត្តប្រុសរបស់នាង A$AP Rocky បានបង្ហាញខ្លួននៅហាងកាត់សក់ក្នុងស្រុក។គូស្នេហ៍ដ៏មានប្រជាប្រិយភាពមួយគូនេះត្រូវបានអ្នកគាំទ្រចោមរោមមើលអំឡុងពេលដែលគេគិតថា ជាការបង្ហាញមុខជាសាធារណៈលើកដំបូងចាប់តាំងពីកំណើតកូនក្នុងខែឧសភាជាមួយនឹងវីដេអូបង្ហាញពី Rihanna ថតប្រតិកម្មពីអ្នកគាំទ្រពីខាងក្នុង ខណៈមិត្តប្រុសរបស់នាងបានកាត់សក់ខ្លួនឯង។ វីដេអូផ្សេងទៀតបង្ហាញពីអ្នកចម្រៀង Umbrella...