កីឡា

Tavares សម្រេចទៅលេង​ ក្នុងលក្ខខណ្ឌខ្ចីជើងនៅបារាំង ​ដើម្បីអាចបង្ហាញសមត្ថភាព ជូន Arsenal

The Goal នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករ Nuno Tavares បានបង្ហើបថាគាត់កំពុងស្វែងរកឱកាស ក្នុងការធ្វើដំណើរទៅបង្ហាញសមត្ថភាព នៅបារាំងបណ្តោះអាសន្ន ដូចទៅនឹងកីឡាករល្បីៗ របស់កាំភ្លើងធំ Arsenal ធ្លាប់បានធ្វើនាពេលកន្លងមកដូចជា Matteo Guendouzi និងកីឡាករ William Saliba ជាដើម។

ពួកគេទាំងពីរនាក់បានបង្ហាញស្នាដៃ យ៉ាងអស្ចារ្យជាមួយនឹងក្លឹប Marseille នៅបារាំងមុនពេលដែលអាច វិលត្រឡប់មកចូលរួម Arsenal វិញក្នុងនាមជាកីឡាករដ៏សំខាន់ម្នាក់ របស់ក្លឹបហើយនេះ វានឹងក្លាយទៅជាមេរៀន ដ៏សំខាន់សម្រាប់ Tavares ដើម្បីអនុវត្តតាម។

Tavares បានថ្លែងប្រាប់ទៅកាន់ក្រុមយកព័ត៌មាន របស់ក្លឹប Marseille ថា៖ជាអ្វីដែលយើងធ្លាប់បានឃើញ ទាំងអស់គ្នាហើយទាំង Matteo និង Saliba ពិតជាបានទទួលជោគជ័យខ្លាំង នៅទីនេះដូចនេះខ្ញុំចង់ធ្វើឲ្យបាន ដូចពួកគាត់ដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top