កីឡា

អតីតកីឡាករឆ្នើម Arsenal ម្នាក់ចូលរួមជាមួយ​ នឹងក្លឹបបារាំង Nice

អតីតកីឡាករឆ្នើម របស់កាំភ្លើងធំ កីឡាករ Aaron Ramsey ទីបំផុតគឺបានចុះហត្ថលេខាជាផ្លូវការ ជាមួយនឹងក្លឹបបារាំង Nice ហើយនេះបើយោងតាមការប្រកាស បញ្ជាក់អះអាងដោយក្លឹបផ្ទាល់ កាលពីថ្ងៃចន្ទម្សិលមិញ។

ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីគាត់ បានសម្រេចចិត្តចាកចេញពីក្លឹប Juventus ហើយនៅតែបន្តស្វែងរកក្លឹបកំពូល ដើម្បីបង្ហាញសមត្ថភាព និងសង្ឃឹមថានឹងអាចមានឱកាស បង្ហាញវត្តមានជាមួយនឹង ជម្រើសជាតិអង់គ្លេស ទៅការប្រកួតពានរង្វាន់ពិភពលោក។

កន្លងមក Ramsey ធ្លាប់មានព័ត៌មានផ្ទេរ ទៅលេងជាមួយនឹងលីគកំពូលអាមេរិក ជាច្រើនមកហើយ ប៉ុន្តែមិនបានសម្រេចទើបចុងក្រោយនេះ ត្រូវបាន Nice ចរចាបានសម្រេច និងអាចក្លាយទៅជាក្លឹបចុងក្រោយរបស់គាត់ បន្ទាប់ពី Rangers ទៅ Arsenal និង Juventus៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top