សិល្បៈ និង កម្សាន្ត

នាង Jessi សាទរ ចំពោះការឆ្លើយតប របស់នាង បន្ទាប់ពី Dok2 ប្រកាសខ្លួនថា ជាតារារ៉េបល្អបំផុត ក្នុងកម្មវិធី MIK Festival ក្នុងទីក្រុងឡុងដ៍

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារា K-pop ល្បីៗដូចជា Red Velvet, Suho, Jay Park, Jessi, LOCO, Grey, Lee Hi, Epik High និងជាច្រើនទៀតបានបង្ហាញខ្លួន សម្រាប់អ្នកគាំទ្រ នៅអឺរ៉ុប នៃមហោស្រពតន្ត្រីរយៈពេល២ថ្ងៃ ពោរពេញទៅដោយភាពរំជើបរំជួល និងតន្ត្រីដ៏ល្អពីសិល្បករ K-pop ជាច្រើនប្រភេទ រួមទាំងហ៊ីបហបផងដែរ ។

សិល្បករហ៊ីបហបមាន ទេពកោសល្យបំផុត មួយចំនួនក្នុងប្រទេសកូរ៉េ បានចូលរួមដូចដែលអ្នកអាចឃើញ លើផ្ទាំងរូបភាពខាងក្រោម សម្រាប់ថ្ងៃទី២ ។ ប៉ុន្តែអ្នកគាំទ្រ ជាច្រើននិយាយថា ចំណុចលេចធ្លោ នៃព្រឹត្តិការណ៍នេះ នៅពេលនាង Jessi ជាតារាចម្រៀងរ៉េបជនជាតិអាមេរិក និងអ្នកនិពន្ធបទចម្រៀង មានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងហៅ Dok2 សម្រាប់សេចក្តីថ្លែងការណ៍ របស់នាងក្នុងអំឡុង ពេលសម្តែងរបស់លោក ។

នៅថ្ងៃទី២នៃពិធីបុណ្យ Dok2 បានបង្កភាពភ្ញាក់ផ្អើល ដល់មហាជនដោយនិយាយថា មិនខ្វល់ថាអ្នកណាសម្តែងមុនខ្ញុំ ឬក្រោយទេ ខ្ញុំរ៉េបល្អជាងអ្នកទាំងអស់គ្នា តោះទៅមើល ៕ដោយ៖លី ភីលីព

Most Popular

To Top