សិល្បៈ និង កម្សាន្ត

បេក្ខជន ថុល សុភិទិ ផ្ទុះការរិះគន់ម្តងទៀត ក្រោយបង្ហាញឥរិយាបថបែបនេះដាក់ បេក្ខជន ឈិន រ័ត្ន

ភ្នំពេញ៖ បេក្ខជន ថុល សុភិទិ ទន្ទឹមនឹងទទួលបានការស្រលាញ់ គាំទ្រ ពី ទស្សនិកជន បន្ទាប់ពីបកស្រាយបទចម្រៀង «មិនអាចឃាត់ទេ» បេក្ខជន រូបនេះក៏រងមតិរិះគន់ដូចគ្នាចំពោះឥរិយាបថដែលបង្ហាញទឹកមុខមិនស្រស់ ពេលប្រកាសលទ្ធផលបោះឆ្នោតបានច្រើនពីទស្សនិកជន បែរជាធ្លាក់ទៅ លើបេក្ខជន លីម តិចម៉េង។

យ៉ាងណាមិញ បេក្ខជន ថុល សុភិទិ ស្រាប់តែផ្ទុះរិះគន់សាជាថ្មីចំពោះឥរិយាបថ ទៅលើបេក្ខជន ឈិន រ័ត្ន ក្នុងវីដេអូវគ្គប្រកាសលទ្ធផលសប្តាហ៍ទី៣ ដោយបេក្ខជន ឈិន រ័ត្ន រាដៃមានបំណងចង់ឱប ថុល សុភិទិ ពេល ភិទិ មានឱកាសបន្តទៅវគ្គ Live Show បន្តទៀត ប៉ុន្តែបែរជា ថុល សុភិទិ មើលរំលងមិនបានឱប បេក្ខជន ឈិន រ័ត្ន ឡើយ ដែលជាហេតុសន្ធឹកនៃការរិះគន់លើកនេះកាន់តែខ្លាំងថែមទៀត។

ងាកទៅកាន់ ថុល សុភិទិ វិញក៏បានបង្ហោះសារនៅលើទំព័រផេកដោយបានរៀបរាប់ថា «ខ្ញុំសុំទោសបងប្អូន បើមើលឃើញថា ខ្ញុំខុស… ទោះជា បេក្ខជនទាំងអស់ត្រូវប្រលង យកលទ្ធផល រៀងខ្លួនតែ ពីក្រោយខ្នងពួកខ្ញុំស្រលាញ់រាប់អានគ្នាណាស់ អរគុណសំរាប់បងប្អូនដែលយល់ នឹង នៅតែបន្តស្រលាញ់នឹងគាំទ្រខ្ញុំ»។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួត Cambodia Idol រដូវកាលទី៤ ក្នុងសប្តាហ៍ទី៣ បានជម្រុះបេក្ខជន២រូបគឺ បេក្ខជន ឈិន រ័ត្ន និង បេក្ខជន ជ័យ សុខតារា ខណៈនៅសល់បេក្ខជន១០រូប ដែលត្រូវប្រកួតគ្នាបន្តទៀត៕ ដោយ៖ ម៉ានី

Most Popular

To Top