សិល្បៈ និង កម្សាន្ត

ឈុតចងសក់ កន្ទុយសេះនាង Jang Won Young របស់ IVE កំពុងធ្វើឲ្យអ្នកគាំទ្រ ឈ្លក់វង្វង់

កូរ៉េ ៖ នេះបើយោងតាមចេញ ផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ថ្មីៗនេះក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង IVE បានបញ្ចេញភាពយន្តខ្លីបង្ហាញ ពីការត្រឡប់មកវិញ មានចំណងជើងថា ‘I’VE Summer’ មុនពេលដែលនាឡិកា បានប្រែក្លាយពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ១ ខែសីហា ។

ភាពយន្ត Teaser បានបង្ហាញពីការត្រឡប់មកវិញរបស់ក្រុមចម្រៀងនារី ដែលមានសម្រស់ស្រស់ស្អាត ហើយក៏បានធ្វើឲ្យអ្នកគាំទ្រ មានការស្រងាកចិត្ត និងឈ្លក់វង្វង់ជាមួយនឹង អារម្មណ៍បែបធម្មជាតិ។ ឈុតឆាក នៃខ្សែភាពយន្តទទួលបានការចាប់អារម្មណ៍បំផុតនោះ គឺនាង Wonyoung ចងសក់របស់នាង ជាកន្ទុយសេះ ។

អ្នកនិយមលេងអ៊ីនធើណេត មានអារម្មណ៍ថា គ្រាន់តែចេញពីឈុតខ្លីៗ និងជានិមិត្តរូបតែម្នាក់ឯងនាង Wonyoung បានបញ្ចេញភាពរស់រវើកនៃបទ “The Next Jun Ji Hyun” ។ អ្នកនិយមលេងអ៊ីនធើណេត បានបញ្ចេញមតិថា នាង Wonyoung នឹងមើលទៅស្អាតខ្លាំងណាស់នៅក្នុងខ្សែភាពយន្តយុវវ័យ ឬរឿងភាគ” “នេះគឺជារឿងព្រេងនិទាន TT ។

ជាធម្មតានាង Wonyoung មើលទៅស្រឡូនខ្លាំង ប៉ុន្តែប្រហែល ជាយើងនឹងឃើញ នាងធ្វើគំនិតធម្មជាតិបន្ថែមទៀត សម្រាប់ការត្រឡប់មកវិញនេះ TT។ នាងជានិមិត្តរូប នៃស្នេហាដំបូងសម្រាប់តារាវ័យ១៨ ឆ្នាំ ដ៏ស្រស់ស្អាត ចំណែកខ្សែភាពយន្ត teaser មានអារម្មណ៍ថា ដូចជាខ្សែភាពយន្ត indie ហើយនាងរម្លឹកខ្ញុំពី Jun Ji Hyun ពីមួយថ្ងៃទៅមួយថ្ងៃ នៅទីនេះនាងពិតជាមានអារម្មណ៏ស្រដៀង នឹង Jun Ji Hyun ក្នុងរឿង My Sassy Girl៕

Most Popular

To Top