Event
Park Café សហការជាមួយ E-GetS ដើម្បីផ្តល់ជូនជម្រើសអាហារនិងភេសជ្ជៈសុខភាពឲ្យកាន់តែមានភាពងាយស្រួល
Park Café ភោជនីយដ្ឋានឈានមុខគេលើអាហារនិងភេសជ្ជៈសុខភាពបានសហការជាមួយនឹង ក្រុមហ៊ុនដឹកជញ្ជូនអាហារE-GetSដែលកំពុងពេញក្នុងប្រទេសកម្ពុជាបានចុះអនុស្សារណៈនៃការយោគយល់ (MoU) ដែលធ្វើឡើងនៅនិយមការិយាល័យកណ្តាលរបស់ក្រុមហ៊ុន E-GetS កាលពីពេលថ្មីៗកន្លងទៅនេះ។ តាមរយៈអនុស្សារណៈនៃការយោគយល់នេះក្រុមហ៊ុនទាំងពីរមានចក្ខុវិស័យរួមគ្នា គឺធ្វើយ៉ាងណាផ្តល់ជូនជម្រើសសំបូរបែបនិងមានភាពងាយស្រួលជូនដល់អតិថិជនទាំងអស់មិនថា អតិថិជនជាប្រជាជន ខ្មែរនិងអតិថិជនជាប្រជាជនចិនដែលធ្វើការនិងប្រកបអាជីវកម្មនៅកម្ពុជាក្នុងការស្វែងរកអាហារនិងភេសជ្ជៈដែលល្អសម្រាប់ សុខភាពតាមរយៈកម្មវិធីកុម្ម៉ង់និងដឹកជញ្ជូនE-GetSដែលជាជម្រើសបន្ថែម ពីការទទួលទានក្នុងហាង។ លោក ហេង សេងលី ប្រធានក្រុមនាយកប្រតិបត្តិក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានបញ្ជាក់ថា ៉ការសហការនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ជូនអាហារនិងភេសជ្ជៈដែលមានទាំងរសជាតិឆ្ងាញ់...