ព័ត៌មានអន្តរជាតិ
សង្គ្រាមអ៊ុយក្រែន៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សង្គមស្នើឲ្យរក្សាទុកភស្តុតាង នៃឧក្រិដ្ឋកម្មសង្គ្រាម
អ៊ុយក្រែន៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សអាមេរិក Meta, TikTok, Twitter និង YouTube បានទទួលការជូនដំណឹង ពីអ្នកនយោបាយអាមេរិក សុំឲ្យពួកគេរក្សាមាតិកាដែលអាចប្រើដើម្បី កាត់ទោសឧក្រិដ្ឋជនសង្គ្រាម។ អ្នកនយោបាយអាមេរិក បានសរសេរទៅកាន់ប្រធាននៃក្រុមហ៊ុន Meta, TikTok, Twitter និង YouTube ដើម្បីស្នើសុំឲ្យក្រុមហ៊ុនរក្សាទុកមាតិកា រួមបញ្ចូលភស្តុតាងសក្តានុពលនៃឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។...