ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តកុំឱ្យបង្កើតកំហុស នៅក្នុងតំបន់
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានព្រមាន កាលពីថ្ងៃព្រហស្បតិ៍ថា “កំហុស” ណាមួយរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការបង្កវិបត្តិក្នុងតំបន់ នឹងទទួលបានការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ពីអ៊ីរ៉ង់ ដែលនឹងធ្វើឱ្យពួកគេសោកស្តាយ។ លោក Raisi បានឲ្យដឹងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Kermanshah ភាគខាងលិច របស់ប្រទេសអ៊ីរ៉ង់ថា “ជាអកុសល ប្រទេសមួយចំនួននៅក្នុងតំបន់...