ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង បន្តបាញ់សាកល្បងមីស៊ីល ចូលសមុទ្រជប៉ុន មុនថ្ងៃស្បថចូលកាន់តំណែង របស់ប្រធានាធិបតីថ្មី កូរ៉េខាងត្បូង
បរទេស៖ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណមួយចូលទៅក្នុងសមុទ្រជប៉ុន។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានដកស្រង់ប្រភពយោធាដែលនិយាយថា ការសាកល្បងអាវុធ ទំនងជាជាប់ពាក់ព័ន្ធនឹងមីស៊ីលផ្លោង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការសាកល្បងមីស៊ីលដែលត្រូវបានរាយការណ៍ គឺជាលើកទីពីរដែលធ្វើឡើងដោយកូរ៉េខាងជើងក្នុងសប្តាហ៍នេះ និងលើកទី 15 ក្នុងឆ្នាំនេះ, នេះបើយោងតាមសារព័ត៌មាន Yonhap...