ព័ត៌មានអន្តរជាតិ

នាយកប្រតិបត្តិ Apple សរសើរអ្នកបង្កើត​ ជនជាតិចិន ដ៏រស់រវើកបំផុត លើពិភពលោក

ចិន ៖ នេះបើតាមការលើកឡើង របស់នាយកប្រតិបត្តិ Apple លោក Tim Cook បទសម្ភាសន៍តាមអ៊ីនធើណេត ជាមួយ China Daily ថា ប្រទេសចិនមានសហគមន៍ អ្នកអភិវឌ្ឍន៍ ដ៏រស់រវើកបំផុតមួយ លើពិភពលោក ហើយការច្នៃប្រឌិត និងចំណង់ចំណូលចិត្ត របស់អ្នកអភិវឌ្ឍន៍ របស់ប្រទេសនេះ សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើន ជីវិតរបស់មនុស្ស គឺគួរឲ្យចាប់អារម្មណ៍ យ៉ាងខ្លាំង យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

អ្នកជំនាញបាននិយាយថា ការសរសើររបស់លោក Cook បានគូសបញ្ជាក់ថា ប្រទេសចិន មិនត្រឹមតែជាទីផ្សារដ៏ធំ និងជារោងចក្រផលិតគ្រឿង អេឡិចត្រូនិករបស់ Apple ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភព នៃការច្នៃប្រឌិតដ៏សំខាន់ សម្រាប់ក្រុមហ៊ុនផងដែរ ។ អ្នកជំនាញបាននិយាយថា ដោយមានការកើនឡើង នូវចំនួនយុវជនមានការអប់រំល្អ និង ប្រកបដោយការច្នៃប្រឌិត ប្រទេសចិននឹងមានភាព ទាក់ទាញកាន់តែខ្លាំង ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ពិភពលោកនាពេលអនាគត ។

លោក Cook បានបន្តថា នៅពេលក្រុមហ៊ុនបង្កើត App Store គ្មាននរណាម្នាក់អាចទាយ បានថា នឹងមានអ្នកអភិវឌ្ឍន៍ចិនចំនួន ៥ លាននាក់ បានចុះឈ្មោះក្នុងប្រព័ន្ធអេកូ iPhone របស់ខ្លួន។ លោក Cook បានបន្ថែមថា វាគ្រាន់តែបង្ហាញ ពីភាពច្នៃប្រឌិត និងភាពរស់រវើកនៃសេដ្ឋកិច្ចកម្មវិធី។ អ្នកអភិវឌ្ឍន៍របស់ចិន តែងតែឈានមុខគេ ហើយខ្ញុំគិតថាវានឹងបន្តរីកចម្រើន ។

នាយកប្រតិបត្តិជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ ជាពិសេស ពីការអនុវត្ត របស់អ្នកអភិវឌ្ឍន៍តូចៗ ក្នុងប្រទេសចិនបានមើលឃើញប្រាក់ ចំណូលរបស់ពួកគេលើ App Store ស្ទើរតែទ្វេដង ក្នុងរយៈពេលត្រឹមតែជាង ២ ឆ្នាំប៉ុណ្ណោះ ។ លោក Pan Helin សហនាយកមជ្ឈមណ្ឌល ស្រាវជ្រាវសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ហិរញ្ញវត្ថុ នៅសាលាធុរកិច្ច អន្តរជាតិ នៃសាកលវិទ្យាល័យ Zhejiang បាននិយាយថា ក្រុមអ្នកអភិវឌ្ឍន៍របស់ចិន មិនថាតូចឬធំ កំពុងតែកំណត់ទស្សនៈរបស់ពួកគេលើឆាក ពិភពលោកសម្រាប់ឱកាសរីកចម្រើន ៕ ដោយ៖លី ភីលីព

Most Popular

To Top