ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិក ផ្តល់ជំនួយសន្តិសុខបន្ថែម ១ពាន់លានដុល្លារ ដល់អ៊ុយក្រែន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា ប្រទេសរបស់លោកកំពុង ផ្តល់កញ្ចប់ ជំនួយសន្តិសុខបន្ថែមដល់អ៊ុយក្រែនដែលមានតម្លៃ ១ពាន់លានដុល្លារអាមេរិក ព្រមទាំងជំនួយមនុស្សធម៌ ដែលមានតម្លៃ ២២៥លានដុល្លារ។ លោក បៃដិន បានជូនដំណឹងដល់សមភាគីអ៊ុយក្រែនរបស់លោក គឺលោក Volodymyr Zelensky អំពីការសម្រេច ចិត្តក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ដែលប្រធានាធិបតីអាមេរិកបាននិយាយថា ជំនួយសន្តិសុខនឹងរួមបញ្ចូល...