សុខភាព និង ផ្លូវភេទ
អាការៈ ៥យ៉ាង ដែលស្រ្តីគួរ យកចិត្តទុកដាក់
បើទោះជាអ្នករវល់យ៉ាងណាក៏ដោយ ក៏មិនគួរបំភ្លេចការថែទាំ សុខភាពខ្លួនឯងដែរ។ អ្នកត្រូវតែសង្កេតដឹងឲ្យបាន នៅពេលមានអ្វីកើតឡើង ខុសធម្មតាចំពោះរូបរាងកាយខ្លួនឯង។ ជាពិសេសបើមានអាការៈ ដូចខាងក្រោមនេះផង រឹតតែត្រូវយកចិត្តទុកដាក់ទៅទៀត។ ១.ឈឺពោះរដូវធ្លាក់ច្រើនអាចមកពីភ្នាសស្បូនដុះខុសទីកន្លែង អ្នកត្រូវសង្កេតមើលថា ការឈឺពោះនោះកាន់ តែធ្ងន់ធ្ងរខ្លាំងឡើងឬអត់។ វាអាចបណ្តាលមកពីភ្នាសស្បូនដែលតាមធម្មជាមាននៅក្នុងស្បូន បែរជាទៅកើតនៅខាងក្រៅស្បូនទៅវិញ ទើបបណ្តាលឲ្យឈឺពោះខ្លាំង។ បើឈឺខ្លាំងហើយមិនបានព្យាបាលទេ អាចនឹងធ្វើឲ្យរាំងស្ទះដល់ការមានកូន។ សម្រាប់ការឈឺចាប់ប្រចាំខែ នោះអាព្យាបាលបានដោយ លេបថ្នាំបំបាត់ការឈឺចាប់ ឬទៅជួបនឹងគ្រូពេទ្យ...