Event
foodpanda សម្ពោធការិយាល័យថ្មី ប្តេជ្ញាជួយឲ្យអាជីវកម្ម Q-commerce កាន់តែរីកចម្រើន និងផ្តោតលើប្រព័ន្ធនវានុវត្តន៍ នៅកម្ពុជា
ភ្នំពេញ៖ foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជានោះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសពីការបើកការិយាល័យថ្មីជាផ្លូវការរបស់ខ្លួន ក្រោយពីដំណើរការអាជីវកម្មរបស់ខ្លួនអស់រយៈពេល២ឆ្នាំកន្លះ នៅព្រះរាជាណាចក្រកម្ពុជា។ ពិធីសម្ពោធនេះ ត្រូវបានរៀបចំឡើងការិយាល័យថ្មីតែម្តង ស្ថិតក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំក្រុមហ៊ុន foodpanda រួមទាំងបុគ្គលិកជាច្រើននាក់ ក្នុងគោលបំណងបង្ហាញពីការតាំងចិត្តបក្នុងការជួយ និងគាំទ្រវិស័យឧស្សាហកម្មបច្ចេកវិទ្យា...