សេដ្ឋកិច្ច
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ធ្លាក់ចុះ ចំពេលមានការព្រួយបារម្ភ អំពីសំណើររបស់លោក Elon Musk នៃការកាន់កាប់ Twitter
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ការផ្តល់ជូនរបស់លោក Elon Musk ដើម្បីទិញ Twitter មិនទាន់ត្រូវបានអនុម័ត ដោយម្ចាស់ភាគហ៊ុននៅឡើយទេ ប៉ុន្តែអ្នកវិនិយោគ ក្នុងក្រុមហ៊ុនផលិតរថយន្ត Tesla របស់លោកមានការព្រួយបារម្ភរួចទៅហើយ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ១២.២ភាគរយពេញមួយយប់ ដោយបានលុប ១២៦ ពាន់លានដុល្លារ ចេញពីតម្លៃរបស់ក្រុមហ៊ុន...