កីឡា

Man UTD សង្ឃឹមអាចនាំយកកីឡាករ Nunez

យោងតាមការចេញផ្សាយដោយ Sport Witness បានឲ្យដឹងថាទោះបីជាទីភ្នាក់ងារ របស់កីឡាករវ័យក្មេង គឺលោក Jorge Mendes មកដល់ពេលនេះ នៅមិនទាន់បានធ្វើការ សម្រេចចិត្តឬឲ្យលទ្ធផលណាមួយ ចំពោះអនាគតរបស់កីឡាករ Nunez ប៉ុន្តែជឿជាក់ថាដំណើរការកំពុងប្រព្រឹត្តទៅ។

លោក Mendes គឺជាអ្នកជំនាញភ្នាក់ងារ កីឡាករដែលបានជួយគាំទ្រដល់ ក្លឹបបិសាចក្រហម Man UTD ជាយូរមកហើយហើយចុងក្រោយនេះមានទាំងការនាំយក កីឡាករ Bruno Fernandes មកដល់ Old Trafford ក្នុងឆ្នាំ២០២០និងការវិលត្រឡប់វិញ របស់កីឡាករ CR7 កាលពីឆ្នាំ២០២១ផងដែរ។

ទោះបីជាយ៉ាងណាក្តីកីឡាករ Nunez ដែលបច្ចប្បន្នកំពុងមានឈ្មោះ ជាកីឡាកររកគ្រាប់បាល់ បានច្រើនជាងគេរបស់លីគកំពូលប៉ទុយហ្គាល់រូបនេះ ក៏កំពុងទាក់ចិត្តក្លឹបជាច្រើនផ្សេងទៀតដូចជា Arsenal, Liverpool និង Man City ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top