កីឡា
ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ចំណាយសរុបអស់តែ ១៥០ពាន់លានយ៉េន តិចជាងការរំពឹងទុក
តូក្យូ ៖មន្ត្រីដឹងអំពីបញ្ហានេះបាននិយាយកាលពីថ្ងៃសុក្រថា ការចំណាយសរុបនៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅទីក្រុងតូក្យូយ៉ាងហោចណាស់ ១៥០ ពាន់លានយ៉េន (១,៣ ពាន់លានដុល្លារ) តិចជាងការរំពឹងទុក ដោយសារការប្រកួតភាគច្រើន ត្រូវបានប្រារព្ធឡើងដោយគ្មានអ្នកទស្សនាយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការកាត់បន្ថយការចំណាយកើតចេញពីអវត្តមានអ្នក ទស្សនាដោយសារតែការរាតត្បាតនៃមេរោគឆ្លងច្រើនជាងការទូទាត់សងសម្រាប់ការខាតបង់លើការលក់សំបុត្រដែលបានប៉ាន់ប្រមាណប្រហែល ៩០ ពាន់ពាន់លានយ៉េន មានន័យថា វាទំនងជាមិនមានបន្ទុកបន្ថែមលើអ្នកបង់ពន្ធទេ។ ការចំណាយសរុបដែលបំបែកដោយគណៈកម្មាធិការរៀបចំ និងរដ្ឋាភិបាលកណ្តាល និងទីក្រុងតូក្យូ...