ព័ត៌មានអន្តរជាតិ
ការសិក្សា AI ៖សត្វស្លាបត្រូពិចរស់នៅ ក្បែរខ្សែអេក្វាទ័រ មានពណ៌ច្រើន ជាងសត្វនៅជិតប៉ូល 
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ២សតវត្សបន្ទាប់ពីលោក Charles Darwin បានដាក់ទ្រឹស្ដីនេះ ដោយការសិក្សាថ្មីមួយបង្ហាញថា សត្វស្លាបដែលរស់នៅក្បែរខ្សែអេក្វាទ័រ មានពណ៌ច្រើនជាងគេ។ អ្នកវិទ្យាសាស្ត្របានប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីកំណត់បរិមាណពណ៌នៅក្នុងរូបថតរបស់សត្វស្លាបត្រូវបានរក្សាទុកជាង ២៤,000 ក្បាលពីការប្រមូលរបស់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ។អ្នកវិទ្យាសាស្ត្របានរកឃើញថា សត្វស្លាបត្រូពិចដែលរស់នៅក្បែរខ្សែអេក្វាទ័រមានពណ៌ប្រហែល ៣0 ភាគរយច្រើនជាងសត្វស្លាបដែលមិនត្រូពិចដែលរស់នៅជិតប៉ូល ប៉ុន្តែពួកគេមិនដឹងពីមូលហេតុច្បាស់លាស់នោះទេ។ អ្នកជំនាញបាននិយាយថា ទ្រឹស្ដីដែលអូសបន្លាយយូរ ត្រូវបានស្នើឡើងដំបូងដោយ...