សិល្បៈ និង កម្សាន្ត
ចាប់អាជីព ជាតារាចម្រៀងជិត ២០ឆ្នាំ កែវ ច័ន្ទសម្ផស្ស ប្រែប្រួលអ្វីខ្លះ
ភ្នំពេញ៖ អុ្នកនាង កែវ ច័ន្ទសម្ផស្ស ត្រូវបានទស្សនិកជនជាច្រើនស្គាល់យ៉ាងច្បាស់ថា ជាតារាចម្រៀងស្រីសំនៀងផ្អែមស្រទន់មួយរូប ដែលមានប្រជាប្រិយភាពកាលពីប្រមាណជាង ១០ឆ្នាំមុន ហើយមកទល់បច្ចុប្បន្ននេះ នាងក៏នៅតែមានលទ្ធភាពអាចរកប្រាក់ចំណូលច្រើនពីអាជីពជាតារាចម្រៀងបានយ៉ាងច្រើនដែរ ។ ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ កែវ ច័ន្ទសម្ផស្ស បានផ្ដល់បទសម្ភាសន៍ជាមួយប៉ុស្ដិ៍ទូរទស្សន៍ក្នុងស្រុកមួយ ហើយសង្កេតឃើញ ថ្វីដ្បិតតែនាងមានវ័យក្បែរ ៤០ ឆ្នាំ តែរូបសម្រស់នាងនៅតែស្រស់ស្អាត ក្មេងជាងវ័យ...