កីឡា
វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡា កាយសម្ព័ន្ធកម្រិត១ និងបោះជំរុំនៅខេត្តកំពង់ឆ្នាំង ទទួលបានផ្លែផ្កាល្អប្រសើរ
ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្រិត១ និងបោះជំរុំ (Class P3+Tranning Camp) ដែលដំណើរការពីកន្លងមកនោះបានបញ្ចប់ហើយនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ នៅបឋមសិក្សាសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ក្នុងឳកាសបិទនេះដោយមានការអញ្ជើញចូលរួមពីលោក ណយ ផាណា អគ្គេលខាធិការតំណាងលោក បណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះគឺផ្តោតសំខាន់ទៅលើផ្នែកទ្រឹស្តីតែ៣០ភាគរយទេ ដោយប្រើប្រាស់ការអនុវត្តដោយផ្ទាល់៧០ភាគរយ ដោយសារផ្នែកទ្រឹស្តីសហព័ន្ធធ្លាប់បានបើកបង្រៀនច្រើនវគ្គមកហើយ។...