សុខភាព និង ផ្លូវភេទ
អាហារទាំង ៧ប្រភេទនេះ ជួយសម្អាតជាតិពុល ក្នុងថ្លើម
ថ្លើម ជាសរីរាង្គមួយដ៏មាន សារៈសំខាន់បំផុតនៃរាងកាយ ព្រោះវាអាចជួយសំយោគ សារធាតុសំខាន់ៗជាច្រើន និងលុបបំបាត់សារធាតុ ដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។ ហេតុនេះ ដើម្បីឲ្យថ្លើមមានសុខភាពល្អ អ្នកគួរតែទទួលទានរបបអាហារ ដូចខាងក្រោមឲ្យបានញឹកញាប់៖ ក្រូចថ្លុងវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងក្រូចថ្លុង អាចបង្កើនដំណើរការនៃការសម្អាតថ្លើម តាមបែបធម្មជាតិ។ ទឹកក្រូចថ្លុងមួយកែវ អាចជួយបង្កើនការផលិតអង់ស៊ីម ដែលមានសមត្ថភាពបន្សាប ជាតិពុលចេញពីថ្លើម លុបបំបាត់សារធាតុបង្កជំងឺមហារីក...