ព័ត៌មានអន្តរជាតិ
របបយោធាមីយ៉ាន់ម៉ា ថារបាយការណ៍ សិទ្ធិមនុស្សយូអិន ស្តីពីប្រទេសនេះ ជាការញុះញង់ឲ្យមានអំពើហិង្សា
យ៉ាំងហ្គោន ៖ របបយោធា មីយ៉ាន់ម៉ា បានចាត់ទុករបាយ ការណ៍សិទ្ធិចុងក្រោយ របស់អង្គការសហប្រជាជាតិ ស្តីពីប្រទេស ដែលរងគ្រោះដោយ ជម្លោះនេះថាជា “ការញុះញង់ឲ្យមានអំពើហិង្សា” ហើយបានចោទប្រកាន់ ស្ថាប័ននេះថា បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ដោយមានអ្នកស្លាប់ជាង ១១០០នាក់ នៅក្នុងការបង្រ្កាប លើអ្នកប្រឆាំង នេះបើយោងតាមក្រុម...