កីឡា
លោក កន សុខកាយ៖ការប្រកួតនេះ ធ្វើឡើងដើម្បីបំផុសគំនិតឲ្យយុវជន និងយុវនារីនៅស្រុកល្វាឯមលេងកីឡាទំាងអស់គ្នា
ភ្នំពេញ៖ក្រុមបាល់ទាត់យុវជនល្ខោនខោលវត្តស្វាយគ្រង់តំណែងជើងឯកព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់បុរស និងនារីជ្រើសរើសជើងឯកយុវជនអាយុក្រោម ១៨ ឆ្នាំ ប្រចាំស្រុកល្វាឯម ឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះលើកក្រុមបាល់ទាត់យុវជនសម្រេចក្តីស្រម៉ៃក្នុងលទ្ធផលបច្ចេកទេស៣ទល់០នៅវគ្គផ្តាច់ព្រ័ត្រនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង នៅស្រុកល្វាឯម។ ចំណែកក្រុមបាល់ទាត់នារីវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀងគ្រង់តំណែងជើងឯកព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់បុរស និងនារីជ្រើសរើសជើងឯកយុវជនអាយុក្រោម ១៨ ឆ្នាំ ប្រចាំស្រុកល្វាឯម ឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះលើកក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន...