ព័ត៌មានអន្តរជាតិ
អាមេរិក ផ្តល់វ៉ាក់សាំង ជំនួយជាង១លានកន្លះដូសទៀត ទៅឲ្យកោះតៃវ៉ាន់
វ៉ាស៊ិនតោន៖សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះត្រូវបានកាសែតបរទេស ចេញផ្សាយថាបានដឹកជញ្ជូនវ៉ាក់សាំងជំនួយ ប្រមាណជា១,៥លានដូសទៀត ទៅឲ្យកោះតៃវ៉ាន់ដែលវា បានធ្វើឲ្យចំនួនដែល អាមេរិកបានផ្តល់ទៅឲ្យកោះតៃវ៉ាន់ មានចំនួនទៅដល់៤លានដូសមកហើយ។ ការបង្កើនជំនួយជាវ៉ាក់សាំងនេះត្រូវបានធ្វើឡើង នៅចំពេលដែលភាពតានតឹងរវាងចិននិងកោះតៃវ៉ាន់ នៅតែបន្តកើនមានឡើងនៅឡើយហើយវ៉ាក់សាំងចុងក្រោយនេះនឹង ត្រូវបញ្ចូនចេញពីរដ្ឋ Kentucky សហរដ្ឋអាមេរិកពីថ្ងៃអាទិត្យម្សិលមិញ។ នៅក្រោយការប្រកាសផ្តល់ជំនួយ ជាវ៉ាក់សាំងប្រភេទ Monderna នេះប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing Wen...