ប្លែកៗ

តុលាការសឹង្ហបុរី ផ្តន្ទាទោស បុរសគ្មានផ្ទះសម្បែងម្នាក់ ដាក់គុក៧សប្តាហ៍ ដោយសារបំពាន បទបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះ

បរទេស៖ នៅក្នុង “ការបំភ្លៃដ៏ហួសចិត្តបំផុតមួយ” ដោយបុរសម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល 7 សប្តាហ៍ ដោយតុលាការសិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍ ដោយសារការបំពានលើបទបញ្ជាឱ្យ «ស្នាក់នៅផ្ទះ» នៃវិធានការទប់ស្កាត់កូវីដ១៩ ទោះបីជាបុរសរូបនេះ គ្មានផ្ទះសម្បែងក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ជនជាតិសិង្ហបុរីឈ្មោះ Rozman Abdul Rahman អាយុ 40 ឆ្នាំ បានត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី 20 ខែមីនាឆ្នាំ 2020 ។ បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ បានទទូចថា គាត់ចុះហត្ថលេខា លើការជូនដំណឹង អំពីការស្នាក់នៅផ្ទះ (SHN) គឺគាត់បានចុះបញ្ជីផ្ទះ ដែលលែងស្និតស្នាល របស់បងស្រីចុង (កូនស្រីរបស់ឪពុក ឬ ម្តាយចុង) របស់គាត់ ជាកន្លែងសម្រាប់គាត់ ដើម្បីធ្វើចត្តាឡីស័ក ប៉ុន្តែតាមពិត គាត់គ្មានផ្ទះនោះទេ។

ក្នុងអំឡុងពេលដែលគាត់ ត្រូវឱ្យធ្វើចត្តាឡីស័កនោះ គឺគាត់រស់នៅតាមដងផ្លូវ ដេកក្នុងចំណតឡាន ហើយក្រោយមកបានផ្លាស់ ទៅជម្រកអ្នកគ្មានផ្ទះសម្បែង។ គាត់ក៏បានបន្តធ្វើការជាសន្តិសុខ នៅក្រុមហ៊ុនគ្រឿងទេស។ អ្នកគ្រប់គ្រងរបស់គាត់ បានអះអាងថា គាត់មិនបានដឹងថា Rahman ស្ថិតនៅក្នុងលក្ខខណ្ឌ ឱ្យស្នាក់នៅផ្ទះនោះទេ។ បន្ទាប់ពីមិនអាចកំណត់ទីកន្លែងរបស់ Rahman ទីបំផុត មន្រ្តីអនុវត្តច្បាប់បានរកឃើញ Rahman តាមរយៈនិយោជករបស់គាត់ ហើយបានចាប់ខ្លួនគាត់។

Rozman Abdul Rahman កាលពីថ្ងៃព្រហស្បតិ៍ គឺត្រូវបានតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៧សប្តាហ៍ បន្ទាប់ពីបានសារភាពកំហុស កាលពីដើមឆ្នាំនេះ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top