បច្ចេកវិទ្យា
Apple រាយការណ៍ពីការលក់ដ៏អស្ចារ្យប្រចាំត្រីមាស ប៉ុន្តែមិនគ្រប់គ្រាន់ការបន្ធូរបន្ថយការភ័យខ្លាច នៃការផ្គត់ផ្គង់ឡើយ
រដ្ឋកាលីហ្វ័រញ៉ា៖ការលក់ iPhone របស់ក្រុមហ៊ុន Apple បានកើនឡើងម្តងទៀតនាត្រីមាសមុន ប៉ុន្តែមិនបានកើនឡើងយ៉ាងឆាប់រហ័សដូចដែលអ្នកវិភាគបានរំពឹងទុកនោះទេ សញ្ញាមួយបង្ហាញថាសន្ទុះរបស់ក្រុមហ៊ុនអាចនឹងធ្លាក់ចុះចំពេលមានការខ្វះខាតការផ្គត់ផ្គង់ធ្វើឲ្យវាកាន់តែពិបាកក្នុងការបំពេញតម្រូវការផលិតផលដ៏ធំទូលាយយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ រហូតមកដល់ពេលនេះ កង្វះខាតបានកាត់បន្ថយការផលិតគ្រប់យ៉ាងចាប់ពីរថយន្តរហូតដល់ម៉ាស៊ីនហ្គេមវីដេអូ មិនមែនជាបញ្ហាធំសម្រាប់ Apple នោះទេ ទោះបីជាលទ្ធផលប្រចាំត្រីមាសរបស់ក្រុមហ៊ុនបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបម្រើជាភស្តុតាងនៃការបន្តជោគជ័យនៃផលិតផលរបស់ខ្លួនក៏ដោយ ក៏ពួកគេបានបង្ហាញថា Apple មិនមានភាពស៊ាំនឹងការឈឺក្បាលផ្នែកផ្គត់ផ្គង់នោះទេ។ ក្រុមហ៊ុនរកបាន ២០,៦ពាន់លានដុល្លារ ឬ ១,២៤ដុល្លារក្នុងមួយហ៊ុន ក្នុងអំឡុងពេលខែកក្កដាដល់ខែកញ្ញា កើនឡើង...