ព័ត៌មានអន្តរជាតិ
អាមេរិក-រុស្ស៊ី នៅតែមិនអាចស្វែងរកចំណុចរួម លើបញ្ហាអ៊ុយក្រែន និងសន្ដិសុខ តំបន់អឺរ៉ុប
វ៉ាស៊ីនតោន៖ ជុំថ្មីនៃកិច្ចចរចាសន្តិសុខរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បានបញ្ចប់នៅទីក្រុងហ្សឺណែវ ដោយភាគីទាំងពីរមិនបង្ហាញសញ្ញានៃភាពខុសគ្នាកាន់តែរួមតូចលើអ៊ុយក្រែន និងបញ្ហាសន្តិសុខផ្សេងទៀតនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកវិភាគជឿថា រុស្ស៊ីមានឆន្ទៈបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខរយៈពេលវែងជាមួយបណ្តាប្រទេសលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក ខណៈដែលអាមេរិក បានបរាជ័យក្នុងការឆ្លើយតបទៅនឹងកង្វល់សន្តិសុខរបស់រុស្ស៊ី។ ភាគីទាំងពីរ បានព្យាករណ៍ពីអនាគតដ៏ស្រអាប់សម្រាប់របកគំហើញនៅក្នុងកិច្ចពិភាក្សាសន្ដិសុខទីក្រុងវីយែន នៅពេលដែលតម្លៃ និងគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរនៅតែមានភាពខុសគ្នា។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ដែលដឹកនាំគណៈប្រតិភូរុស្ស៊ី បានឲ្យដឹងបន្ទាប់ពីកិច្ចពិភាក្សាថា...