សិល្បៈ និង កម្សាន្ត

លើកទីមួយ តារាចម្រៀង យូរី ថតសម្ញែង រថយន្តថ្មីទើបទិញ

ភ្នំពេញ៖ ​ក្រៅពីនិយមលេងស្ទីលតុបតែងខ្លួន និងពណ៌សក់ប្លែកៗហើយនោះ តារាចម្រៀងវ័យក្មេង សេន យូរី ហៅ យូរី ត្រូវបានគេមើលឃើញថា នាង កម្រលេងសម្ភារៈនិយមដូចមិត្តភក្តិដទៃទៀតណាស់ ហើយនាងក៏កម្រនឹងបង្ហោះសម្ញែងសម្ភារៈប្រើប្រាស់របស់នាងដែរ ដូចជាកាបូប ទូរស័ព្ទ រថយន្ត ជាដើម ។

ប៉ុន្តែថ្មីៗនេះ តារាចម្រៀងម្ចាស់បទ «ចាក់ទឹកដូង» រូប នេះបានលេងស្ទីល ជាមួយរថយន្តថ្មី ស៊េរីទំនើបម៉ាក MG ZS ដែលមើលទៅពិតជាទាន់សម័យតែម្តង ។

បើទោះជាមិនទាន់ដឹងថា តើរថយន្តថ្មីមួយគ្រឿងនេះ ជាកម្លាំងញើសឈាម បានមកពីសិល្បៈ ឬក្រៅសិល្បៈ យ៉ាងណាក៏ដោយ ក៏គេដឹងថា រថយន្តនេះគឺជាកាដូ សម្រាប់នាង មុនឆ្នាំ ២០២២ មកដល់។ ហើយនេះបើយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុក ​ផ្លូវការ​​ក្រុមហ៊ុន MG-Cambodia បាន​​បង្ហោះ​សារ​ថ្លែងអំណរគុណ​ថា​៖ «​កាន់តែ​ទាន់សម័យ និង​ទាក់ទាញ​ពី​កញ្ញា Yuri Zen សេន យូ​រី ជាមួយ​រថ​​យន្ត MG ZS! សូម​អរ​​គុណ​កញ្ញា យូ​រី ដែល​បាន​ពេញចិត្ត និង​ជឿ​​ជាក់​ក្នុងការ​ជ្រើសរើស​រថយន្ត MG ZS សម្រាប់​ការធ្វើដំណើរ​ដោយ​ផ្តល់នូវ​ភាពទំនើប និង​លេចធ្លោ អម​ជាមួយ​រូបរាង​យ៉ាង​ស៊ី​វិ​ល័យ និង​មុខងារ​ប្រើប្រាស់​ដ៏​ទាន់​សម័យ ដែល​ជួយ​សម្រួល​ឱ្យ​ការបើកបរ​កាន់តែ​ងាយស្រួល និង​មាន​ផាសុក​​ភាព​។ សូម​ជូនពរ​បងស្រី​ឱ្យ​ជួបតែ​សំណាងល្អ និង​សុខ​សុវត្ថិភាព​គ្រប់ការ​​ធ្វើដំណើរ​»។

គួរឱ្យដឹងថា មិនមានអ្វីប្លែកទេ សម្រាប់រថយន្តទំនើបដែលមានតម្លៃប៉ុននេះ ព្រោះ យូរី ក៏ត្រូវបានគេដឹងថា ជាតារាចម្រៀងដែលមានហាងឆេងខ្ពស់ផងដែរកន្លងមក និង​ ក៏ត្រូវបានគេមើលឃើញ យូរី ជិះរថយន្តទំនើបៗម៉ាកល្បីៗដូចជា Rang Rover និង ឡង់គ្រីស័រ ស៊េរីថ្មីជាដើម ៕ ដោយ៖ ម៉ានី

Most Popular

To Top