ព័ត៌មានអន្តរជាតិ
កន្លែងព្រះអាទិត្យ មិនស្ថិតស្ថេរបាញ់ចេញ ពីការផ្ទុះពន្លឺព្រះអាទិត្យ អំឡុងពេលមានព្យុះ៥ម៉ោង
អាមេរិក៖ ខ្សែវីដេអូថ្មីបង្ហាញពីពេលវេលាដ៏អស្ចារ្យមួយ ពីកន្លែងព្រះអាទិត្យ មិនស្ថិតស្ថេរដែលបានបាញ់ចេញ ពីការផ្ទុះពន្លឺព្រះអាទិត្យ អំឡុងពេលព្យុះភ្លៀងសកម្មភាព រយៈពេល៥ម៉ោង ប៉ុន្តែវាស្ថិតនៅឆ្ងាយពីផែនដី របស់យើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អង្គការឃ្លាំមើលថាមវន្តព្រះអាទិត្យ (SDO) របស់អង្គការណាសា បានចាប់យកការផ្ទុះជាបន្តបន្ទាប់ ពីកន្លែងព្រះអាទិត្យក្នុងរយៈពេល៥ម៉ោង កាលពីថ្ងៃអង្គារទី២៦ ខែតុលា។ កន្លែងនោះមានពន្លឺព្រះអាទិត្យ គឺជាតំបន់ដែលលេចចេញជាងងឹត នៅលើផ្ទៃព្រះអាទិត្យ ព្រោះវាត្រជាក់ជាងផ្នែកផ្សេងទៀត...