ព័ត៌មានអន្តរជាតិ
ទេសចរណ៍ ប៉ាឡេស្ទីន ខាតបង់ជាង ១០០០ លានដុល្លារ គិតចាប់តាំងតែ ពីមានវត្តមានកូវីដ
បរទេស៖យោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយរដ្ឋាភិបាលនៃរដ្ឋប៉ាឡេស្ទីនកាលពីថ្ងៃចន្ទម្សិលមិញបានឲ្យដឹងថា ការខាតបង់ពីវិស័យទេសចរណ៍បានកើនឡើងទៅជាង១០០០ពាន់លានដុល្លារ មកហើយគិតចាប់តាំងពីពេលកូវីដ។ របាយការណ៍ដែលជាការចូលរួមសហការគ្នារវាងក្រសួងទេសចរណ៍ជាមួយនឹងអជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារស្ថិតិបានបន្ថែមទៀត ថាទេសចរណ៍របស់ប៉ាឡេស្ទីនកាន់តែមានភាពយ៉ាប់យ៉ឺនដោយសារតែវិស័យកូវីដជាពិសេសនៅក្នុងទីក្រុង Bethlehem ស្ថិតនៅក្នុងតំបន់ West Bank។ យោងតាមរបាយការណ៍ដែលបានធ្វើឡើងដដែលនេះក៏បានបញ្ជាក់ដែរថាកន្លងមកភ្ញៀវដែលស្ថាក់នៅសណ្ឋាគារក្នុងតំបន់ West Bank ប្រមាណជា ៧៧,២ភាគរយ គឺជាជនជាតិអ៊ីស្រាអ៊ែលនិងអារ៉ាប់ប្រមាណជា២២,៥ភាគរយជាពលរដ្ឋដែលរស់នៅក្នុងតំបន់ West Bank ដោយផ្ទាល់ហើយចុងក្រោយគឺ០,៣ភាគរយជាជនបរទេសផ្សេងៗ៕ ប្រែសម្រួល៖ស៊ុនលី