ព័ត៌មានអន្តរជាតិ
ប៉ូឡូញ បង្កើនចំនួនទ័ពទ្វេដង នៅក្បែរព្រំដែន នៃប្រទេសបេឡារូស
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសប៉ូឡូញ នៅថ្ងៃពុធនេះបានប្រកាសថា យោធារបស់ខ្លួន នៅពេលនេះមានចំនួន៦០០០នាក់ហើយ ដែលកំពុងមានវត្តមាន នៅព្រំដែនក្បែរទៅនឹង ប្រទេសបេឡារូស ដើម្បីរឹតបន្តឹងសន្តិសុខ ជាពិសេសប្រឈមមុខ នឹងបញ្ហាអន្តោប្រវេសខុសច្បាប់។ ការដាក់ពង្រាយទ័ពចុងក្រោយនេះ ធ្វើឡើងដល់ទៅ២ដង នៅក្រោយពេលដែល រដ្ឋមន្ត្រីការពារជាតិ លោក Mariusz Blaszczak កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ បានអះអាងថាចំនួនយោធា នៅព្រំដែនបេឡារូស...