ព័ត៌មានអន្តរជាតិ
តៃវ៉ាន់៖យោធាចិនព្យាយាមធ្វើឲ្យខ្លួនអន់ថយ ប៉ុន្តែខ្លួននៅតែអាច តបតបាន
បរទេស៖រដ្ឋមន្ត្រីការពារជាតិរបស់ទីក្រុងតៃប៉ិ បាននិយាយនៅថ្ងៃចន្ទនេះ បន្ទាប់ពីមានការកើនឡើងក្នុងសកម្មភាពកងកម្លាំងជើងអាកាសចិនថា យោធារបស់ប្រទេសចិន កំពុងតែព្យាយាមធ្វើឲ្យកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់អត់ថយ ដោយធ្វើបេសកកម្មនៅក្បែរៗម្តងហើយម្តងទៀត។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា កោះតៃវ៉ាន់បានចេញយន្តហោះចម្បាំងយ៉ាងប្រញាប់ប្រញាល់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បន្ទាប់ពីយន្តហោះកងកម្លាំងជើងអាកាសចិនចំនួន២៧គ្រឿង បានហោះចូលជាថ្មីម្តងទៀត ក្នុងតំបន់កំណត់ការពារដែនអាកាសតៃវ៉ាន់។ នៅក្រៅសន្និសីទរដ្ឋសភាមួយ សម្រាប់សមាជិកសភាមួយ នៅពេលត្រូវគេអំពីការឈ្លានពានដ៏ថ្មីបំផុតនោះ...