ផ្សេងៗ
សហរដ្ឋអាមេរិក ស្វែងរកការពន្យារពេល 5G ថ្មីដើម្បីសិក្សាពីការជ្រៀតជ្រែកជាមួយយន្តហោះ
វ៉ាស៊ីនតោន៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបាននិយាយថា អាជ្ញាធរសហរដ្ឋអាមេរិកបានស្នើឲ្យប្រតិបត្តិករទូរគមនាគមន៍ AT&T និង Verizon ពន្យារពេលរហូតដល់២សប្តាហ៍របស់ពួកគេសម្រាប់ប្រើប្រាស់បណ្តាញ 5G ចំពេលមានភាពមិនច្បាស់លាស់អំពីការជ្រៀតជ្រែក ជាមួយឧបករណ៍សុវត្ថិភាពហោះហើរសំខាន់ៗ។ ក្រុមហ៊ុនទាំង២បាននិយាយថា ពួកគេកំពុងពិនិត្យមើលសំណើនេះ។ ការដាក់ឲ្យដំណើរការរបស់សហរដ្ឋអាមេរិកនៃបច្ចេកវិទ្យា អ៊ីនធើណេតចល័តល្បឿនលឿនត្រូវបានកំណត់សម្រាប់ថ្ងៃទី ៥ ខែធ្នូ ប៉ុន្តែត្រូវបានពន្យារពេលដល់ថ្ងៃទី ៥ ខែមករាវិញ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍យក្ស Airbus និង...