កីឡា

Dybala ត្រៀមទទួលយក កុងត្រាថ្មីបន្ត ជាមួយនឹង Juventus

កីឡាករឆ្នើមអាហ្សង់ទីន Paulo Dybala បានបង្ហាញ នូវក្តីស្មោះស្ម័គ្រសាជាថ្មី តាមរយៈការត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបន្តកុងត្រាថ្មី​ ជាមួយនឹងក្លឹប Juventus ដើម្បីលប់ចោលនូវព័ត៌មានចចាមអារ៉ាម ទាំងឡាយអំពីការចាកចេញ ពីទឹកដី Turin។

The Tuttosport បានចេញផ្សាយថា តារាឆ្នើមរូបនេះនឹងក្លាយទៅជា កីឡាករដ៏សំខាន់បំផុតរបស់ Juventus នាពេលខាងមុខ ជាពិសេសនៅក្រោយ ការសម្រេចចិត្តបន្តកុងត្រាថ្មី ដែលជឿជាក់ថា នឹងអាចធ្វើឡើង រហូតទៅដល់ឆ្នាំ២០២៦។

គួរឲ្យដឹងដែរថា កន្លងមកចាប់តាំងតែពីមានវត្តមាន របស់កីឡាករ CR7 និងក្រោយការចាកចេញរបស់កីឡាករ ប៉ទុយហ្គាល់រូបនេះ ក្តីមានសារព័ត៌មានជាច្រើនបាននាំគ្នា ចេញផ្សាយព្រោងព្រាតថា Dybala នឹងអាចចាកចេញ ដើម្បីស្វែងរកទ្រនំថ្មី លេងបានល្អនិងច្រើនជាងនៅទីនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top