ព័ត៌មានអន្តរជាតិ
តាលីបង់ប្រគល់លុយ និងមាសសុទ្ធជាច្រើន ទៅឲ្យធនាគារកណ្តាល អាហ្គានីស្ថានវិញ
បរទេស៖ យោងតាមការបញ្ជាក់របស់ធនាគារកណ្តាល នៃប្រទេសអាហ្គានីស្ថានឬ DAB នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថាក្រុមតាលីបង់ បានប្រគល់លុយសុទ្ធប្រមាណជា១,២៣លានដុល្លារ ព្រមទាំងមាសសុទ្ធមួយចំនួនផង ដែលខ្លួនរឹបអូសបានកន្លងមកទៅឲ្យខ្លួន។ DAB ឬ Da Afghanistan Bank បានបញ្ជាក់ទៀតថាលុយសុទ្ធព្រមទាំងដុំមាសដែលតាលីបង់ បានប្រមូលបានភាគច្រើនគឺពីផ្ទះរបស់អតីតមន្ត្រីរដ្ឋាភិបាល និងអគាររដ្ឋាភិបាលមួយចំនួនផងហើយការប្រគល់មកវិញនេះ ដោយតាលីបង់ចង់បង្ហាញពីការប្តេជ្ញាចិត្តចំពោះតម្លាភាព នៅក្នុងប្រទេសតាមការសន្យាកន្លងមក។ គួរឲ្យដឹងដែរថាចាប់តាំង តែពីបានគ្រប់គ្រងរដ្ឋធានីក្រុងកាប៊ុលកាលពីថ្ងៃទី១៥ ខែសីហាកន្លងមក តាលីបង់បានប្រកាសកែទំរង់រដ្ឋាភិបាល...