ព័ត៌មានអន្តរជាតិ
តៃវ៉ាន់ គ្រោងបង្កើន ការចំណាយរាប់ពាន់លានដុល្លារ ក្នុងការចំណាយលើអាវុធ និងព្រមាន ពីការគម្រាមកំហែងធ្ងន់ធ្ងរ
បរទេស៖កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើចំណាយប្រាក់៨,៦៩ពាន់លានដុល្លារ លើកិច្ចការពារជាតិ ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ ដោយរួមបញ្ចូលទាំងការចំណាយលើមីស៊ីលថ្មី ដោយព្រមានពីភាពចាំបាច់បន្ទាន់ដើម្បីធ្វើទំនើបកម្មអាវុធ ក្នុងទីចំពោះមុខនៃការគម្រាមកំហែងដ៏ធ្ងន់ធ្ងរមួយ ពីប្រទេសចិន។ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នាពេលថ្មីៗនេះ បានធ្វើការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់ និងការបង្កើនការចំណាយលើការពារជាតិ ជារឿងអាទិភាពមួយ ជាពិសេសនោះ ស្របពេលដែលប្រទេសចិន បង្កើនសម្ពាធយោធានិងការទូត លើកោះតៃវ៉ាន់ ដែលខ្លួនអះអាងថាជាទឹកដីមួយផ្នែករបស់ខ្លួន។...