ព័ត៌មានអន្តរជាតិ
តារាចម្រៀង ស្រីកូរ៉េ នាង IU បង្ហាញឈុតសម្តែងផ្ទាល់សម្រាប់បទ ‘Next Stop’
៦. កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpopបានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីកូរ៉េ ដែលមានសម្រស់ស្អាត និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនាង IU បានបង្ហាញឃ្លីបការសម្ដែងផ្ទាល់របស់នាងសម្រាប់បទ “Next Stop” បន្ទាប់ពីនាងបានជាសះស្បើយពីជំងឺ COVID-19 ។ក្នុងឃ្លីបផ្ទាល់នាង IU សម្ដែងបទភ្លេងរំជួលចិត្តជាមួយនឹងហ្គីតាសូរស័ព្ទ និងក្រុមតន្ត្រីផ្ទាល់ ចំណែកបទចម្រៀង”Next Stop” គឺជាបទដែលចេញមុនពីអាល់ប៊ុមចងក្រងនាពេលខាងមុខរបស់តារាចម្រៀង-អ្នកនិពន្ធបទចម្រៀង ‘Pieces’ ដែលចេញនៅថ្ងៃទី ២៩...