កីឡា
បើកវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាហុកគីកម្រិត ១
ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក កីឡាហុកគីបានធ្វើឡើងរយៈពេល៧ថ្ងៃចាប់ពី ថ្ងៃទី២៤ដល់ទី៣០កញ្ញាដោយមានសិក្ខាកាម ចូលរួមចំនួន២៥នាក់ លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញចូលរួមក្នុងពីធីបើកវគ្គនេះ ។ សូមបញ្ជាក់ថាវគ្គ នេះដំណើរការទៅបានក្រោមការួយជ្រោមជ្រែងរបស់អង្គការសាមគ្គីអូឡាំពិក អន្តរជាតិ(OS)ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគ្រូឧទ្ទេសផ្ដល់ដោយសហព័ន្ធកីឡាហុកគីអន្តរជាតិ ។ ក្នុងចំណោមសិក្ខាកាមចំនួន២៥រូបនោះមាន១៧រូបជានារី ដែលមកពី៩ក្លិបទូទាំងរាជធានី ខេត្តដែលក្នុងនោះមកពីរាជធានីភ្នំពេញខេត្តកណ្ដាល កំពង់ចាម កំពង់ធំ ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ស្ពឺ...