ព័ត៌មានអន្តរជាតិ
ការស្ទង់មតិ៖ពាក់កណ្តាល នៃជនជាតិអាមេរិកស្ទាក់ស្ទើរ ក្នុងការទទួលវ៉ាក់សាំង COVID-19 នៅនិទាឃរដូវ ឆ្នាំ២០២១
អាមេរិក៖បើយោងតាមទិន្នន័យស្ទង់មតិបានចេញផ្សាយថ្មីថា ពាក់កណ្តាលនៃមនុស្សពេញវ័យអាមេរិកដែលមិនចង់ទទួលការចាក់ថ្នាំបង្ការប្រឆាំងនឹង COVID-19 នៅនិទាឃរដូវ ឆ្នាំ២០២១ បាននិយាយថា គ្មានអ្វីអាចផ្លាស់ប្តូរចិត្តរបស់ពួកគេបានទេ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវនៅទីក្រុងបូស្តុន ញូវយ៉ក និងបាសេឡូណាបានស្ទង់មតិមនុស្សពេញវ័យប្រហែល 6,000 រួមទាំងអ្នកចូលរួមមកពីទូទាំងប្រទេសប្រហែល២១ ភាគរយនៃពួកគេបាននិយាយថា ពួកគេមិនចង់ទទួលវ៉ាក់សាំង COVID-19 ឡើយ។ ជាងពាក់កណ្តាលនៃអ្នកឆ្លើយសំណួរទាំងនោះបាននិយាយថា គ្មានអ្វីនឹងផ្លាស់ប្តូរគំនិតរបស់ខ្ញុំទេ អំពីវ៉ាក់សាំងនេះ ខណៈ១៣ភាគរយបាននិយាយថា ដំបូន្មានពីសមាជិកគ្រួសារ...