កីឡា
ការប្រកួតកីឡា ហែលទឹកទីឆ្ងាយ ជ្រើសរើសជើងឯក (Open Water) ចាប់ផ្តើមស្អែកនេះហើយ
ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ (Zoom) ណែនាំការងារដឹកនាំការប្រកួត ដល់មន្រ្ដីមបច្ចេកទេសនៃការប្រកួតកីឡា ហែលទឹកទីឆ្ងាយ (Open Water) ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ស្អែកនេះនៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភំ្នពេញ។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការប្រកួតហែលទឹកទីឆ្ងាយសហព័ន្ធដាក់តែ២វិញ្ញាសាទេ...