ផ្សេងៗ
នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ គ្មានឱកាសជួបជាមួយប្រធានាធិបតីបារាំង នៅញូយក
បរទេស៖នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison បាននិយាយនៅថ្ងៃអង្គារនេះថា លោកនឹងមិនពិភាក្សាជាមួយប្រធានាធិបតីបារាំង នៅអង្គការសហប្រជាជាតិ ក្នុងសប្ដាហ៍នេះទេ បើទោះជាការខឹងរបស់បារាំង ចំពោះការលុបចោលកុងត្រាការពារជាតិ៤០ពាន់លានដុល្លារ អាចគម្រាមដល់កិច្ចព្រមព្រៀងជំនួញអូស្ត្រាលី-សហភាពអឺរ៉ុបក៏ដោយ។ ប្រទេសអូស្ត្រាលី កាលពីសប្ដាហ៍មុន បានលុបចោលកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនបារំាង Naval Group ក្នុងការបង្កើតកងនាវាមុជទឹកធម្មតា ហើយនឹងជំនួសមកវិញ នូវការកសាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែតិចបំផុត៨គ្រឿង ជាមួយបច្ចេកវិទ្យាសហរដ្ឋអាមេរិកនិងអង់គ្លេស ក្រោយចុះកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខត្រីភាគី ជាមួយប្រទេសទាំងពីរនោះ។...