ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង ទទួលជោគជ័យ សាកល្បងមីស៊ីលផ្លោង បាញ់ដោយនាវាមុជទឹក
សេអ៊ូល៖ សេតវិមានបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោង ដែលបាញ់ចេញពីនាវាមុជទឹកក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ការបាញ់សាកល្បងនេះត្រូវបានធ្វើឡើងនៅពេលរសៀលនៅឯកន្លែងសាកល្បងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិ (ADD) នៅខេត្តជុងឆុងខាងត្បូង ដោយមានការត្រួតពិនិត្យពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន និងឥស្សរជនយោធាសំខាន់ៗទៀត។ មីស៊ីល SLBM ដែលត្រូវបានបង្កើតឡើងដោយផ្ទាល់ត្រូវបានបាញ់បង្ហោះនៅក្រោមទឹកពីនាវាមុជទឹក Dosan Ahn Chang-ho ដែលមានទំងន់ ៣,០០០...