ព័ត៌មានអន្តរជាតិ
កម្មកររោងចក្រម្នាក់ ត្រូវដែកគោលចូលពងស្វាស របស់លោក បន្ទាប់ពី លោកបាញ់ខ្លួនឯង ដោយកាំភ្លើងដែកគោល
អ៊ីតាលី៖គ្រូពេទ្យបាននិយាយថា កម្មកររោងចក្រដែលមានអាយុ ២៧ ឆ្នាំត្រូវបានដកដែកគោលប្រវែង ១,៨ ស.មចេញពីពងស្វាសរបស់លោក បន្ទាប់ពីលោកបានបាញ់ខ្លួនឯង ដោយចៃដន្យដោយកាំភ្លើង ដែកគោល នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ បុរសមិនស្គាល់អត្តសញ្ញាណអាយុ ២៧ ឆ្នាំមកពីប្រទេសអ៊ីតាលីត្រូវបាន គេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងរបួសដោយកាំភ្លើងធុនធ្ងន់ ប៉ុន្តែនៅពេលគ្រូពេទ្យបាន ពិនិត្យមើលពងស្វាសរបស់លោកជាលើកដំបូង ពួកគេមិនអាចឃើញមានសញ្ញាអ្វី នៃដែកគោលឡើយ ទោះបីលោកមានការឈឺចាប់យ៉ាងខ្លាំងក៏ដោយ។ មិនមានស្នាមរបួសច្បាស់លាស់នៅក្នុងស្បែករបស់លោកឡើយ...