ព័ត៌មានអន្តរជាតិ
ភ្លើងឆេះព្រៃ នៅក្រិច បណ្តាលឲ្យរបួស ១៦នាក់
អាទែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា តំបន់ Achaea របស់ប្រទេសក្រិច នៅថ្ងៃអាទិត្យនេះ មានករណីភ្លើងឆេះព្រៃកើតឡើង ដោយបានឆាបឆេះផ្ទះជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ ដែលបង្កឲ្យមាន របួសពលរដ្ឋចំនួន១៦នាក់ ។ ភ្លើងឆេះព្រៃបានកើតឡើងនៅជិត Patras ដែលមានទីតំាងស្ថិតនៅភាគខាងលិចរដ្ឋធានីអាទែន កាលពីរសៀលថ្ងៃសៅរ៍ ដោយតែមានល្បឿនខ្យល់បោកបក់ខ្លាំងនិងបានបក់មកដល់តំបន់ជាច្រើននៅក្នុងអំឡុងពេលប៉ុន្មាន២-៣ម៉ោង ។ អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានាដោយសារមានបញ្ហាផ្លូវដង្ហើម ។...