ព័ត៌មានអន្តរជាតិ
រុស្សី ដាក់បង្ហាញជាផ្លូវការ យន្តហោះចម្បាំងអាចប្រជែង នឹង F-35 របស់អាមេរិក
បរទេស៖កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រទេសរុស្សីបានធ្វើការដាក់តាំងបង្ហាញម៉ូដេល យន្តហោះចម្បាំង Sukhoi ថ្មីមួយដែលរចនាឡើងដើម្បីប្រកួតប្រជែង ទៅនឹងយន្តហោះចម្បាំងអាមេរិក F-35 និងអាចមានសមត្ថភាពវាយប្រហារ ទៅលើទីតាំង៦ បន្តបន្ទាប់គ្នា។ ម៉ូដេលថ្មីដែលត្រូវបានគេដាក់ឈ្មោះថា The Checkmate ហើយយោងតាមរបាយការណ៍ ដែលត្រូវបានដកស្រង់ផងដែរយន្តហោះម៉ូដេលនេះ បានធ្វើឲ្យលោកប្រធានាធិបតីរុស្សី Vladimir Putin រីករាយខ្លាំងណាស់តាំងតែពីមុនពេល ដែលវាត្រូវបានដាក់បង្ហាញជាផ្លូវការ នៅក្នុងពិធីតាំងពិពណ៍ក្នុងទីក្រុងមូស្គូ។ គួរឲ្យដឹងដែរថាម៉ូដេលនេះត្រូវបាន...