បច្ចេកវិទ្យា

Silicon Valley ជាជង្រុកអ្នកប្រាជ្ញ និងស្នូលបច្ចេកវិទ្យាកំពូលៗ របស់សហរដ្ឋអាមេរិច

Silicon Valley ជាមជ្ឈមណ្ឌលនៃពិភពបច្ចេកវិទ្យានិងការច្នៃប្រឌិតដ៏ខ្ពស់ ហើយក៏ជាទឹកដីកំណើតនៃពាណិជ្ជកម្ម តន្រ្តី កីឡា វប្បធម៌ដ៏សម្បូរបែប ជាជង្រុកអ្នកប្រាជ្ញ និងបណ្ដុំទៅដោយក្រុមហ៊ុនល្បីៗជាច្រើន មិនថា Apple, Google, Tesla និងក្រុមហ៊ុនជាច្រើនទៀត។

តំបន់ដ៏សំខាន់នេះ ស្ថិតនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិច ជាទីកន្លែងមានតម្លៃខ្ពស់ ប្រមាណជាជិត ៣ទ្រីលានដុល្លារ (១ទ្រីលានដុល្លារ = ១,០០០,០០០,០០០,០០០ដុល្លារ) នៅអំឡុង ចុងឆ្នាំ២០២០ នេះបើយោងទៅតាម Business Insider។

រាប់ពីចុងឆ្នាំ១៨០០ មកដល់បច្ចុប្បន្ន Silicon Valley ទម្រាំក្លាយជាតំបន់ស្នូលដ៏សំខាន់ វាត្រូវបានចាក់ទឹកដាក់ជី ចំណាយហិរញ្ញវត្ថុនិងធនធានមនុស្សជាច្រើនពីសហរដ្ឋអាមេរិច ដោយសម្រេចបានជាផ្លែផ្កានិងសមិទ្ធិផលជាច្រើនដំណាក់កាលដូចជា៖

  • ចុងឆ្នាំ១៨០០ កំពង់ផែ San Francisco ជាទីកន្លែង ឧស្សាហកម្មទូរលេខ និងវិទ្យុដំបូងគេ
  • ឆ្នាំ១៩០៩ ជាកន្លែងស្ថានីយ៍វិទ្យុទាក់ទងដំបូងបំផុត របស់សហរដ្ឋអាមេរិច
  • ឆ្នាំ ១៩៣៣ នៅឆ្នាំ ១៩៣៣ កងទ័ពជើងទឹកបានទិញ Moffett Field ដើម្បីដាក់ ពោងចម្បាំង USS Macon និងបានវិវត្ត Moffett Field ឱ្យក្លាយជា ទីកន្លែងឧស្សាហកម្មអវកាស
ពោងចម្បាំង USS Macon
  • ឆ្នាំ១៩៣៩ បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ Ames Research Center និងបានផលិត ផ្លូវរូងក្រោមដីធំបំផុតលើលោកក្នុង ឆ្នាំ១៩៤៩
  • ឆ្នាំ១៩៣៩ ក្រុមហ៊ុន HP ផលិតបច្ចេកវិទ្យារ៉ាដា និងកាំភ្លើងធំ។ ហើយឆ្នាំនេះផងដែរបច្ចេកវិទ្យាកុំព្យូទ័រ ក៏ចាប់មានពន្លកបន្ដិចបន្ដួចផងដែរ
  • ឆ្នាំ១៩៤០ លោក William Shockley បានបង្កើតត្រង់ស៊ីស្ទ័រជាបន្ទះឈីបកុំព្យូទ័រដំបូង
លោក William Shockley និងត្រង់ស៊ីស្ទ័រ
  • ឆ្នាំ១៩៦០ ក្រុមហ៊ុន Fairchild Semiconductor មានបង្កើតគ្រឿងបង្គុំកុំព្យូទ័រសម្រាប់ កម្មវិធីអាប៉ូឡូ
  • ឆ្នាំ១៩៦៨ មានការបង្កើតក្រុមហ៊ុនផលិតបន្ទះឈីប Intel, AMD និង Nvidia
  • ឆ្នាំ១៩៦៩ វិទ្យាស្ថានស្រាវជ្រាវ Stanford ជាស្ថាប័នមួយក្នុងចំណោម៤ ដែលស្រាវជ្រាវបង្កើតឱ្យមាន អ៊ីនធឺណិត
  • ឆ្នាំ១៩៧០ ក្រុមហ៊ុន Xerox បានបង្កើត PARC lab ដែលជាកន្លែងបង្កើតបច្ចេកវិទ្យាកុំព្យូទ័រដំបូង, អ៊ីនធឺណិតកុំព្យូទ័រ និងប្រព័ន្ធ GUI ដែលជាផ្ទៃប្រើប្រាស់ ជំនួសឱ្យការប្រើកូដបញ្ជារលើកុំព្យូទ័រ
  • ឆ្នាំ១៩៧១ ជង្រុកបច្ចេកវិទ្យាមួយនេះ ត្រូវបានដាក់ឈ្មោះថា “SILICON VALLEY USA”
ការិយាល័យកណ្ដាលរបស់ Apple បច្ចុប្បន្ន
  • អំឡុងឆ្នាំ១៩៧០-៨០ ក្រុមហ៊ុន Apple និង Oracle បានបង្កើតឡើង។ Silicon Valley បានក្លាយជា មជ្ឈមណ្ឌលនៃឧស្សាហកម្មកុំព្យូទ័រ ដ៏ល្បីល្បាញ
  • អំឡុងឆ្នាំ១៩៩០ ក្រុមហ៊ុន eBay, Yahoo, PayPal និង Google ត្រូវបានបង្កើតឡើង

បន្ទាប់ពីនេះ ក្រោយៗមកទៀត គេចាប់ផ្ដើមឃើញមាន ក្រុមហ៊ុន Facebook, Twitter, Uber និងត្រូវបានបង្កើតឡើងបន្តបន្ទាប់ មកដល់សព្វថ្ងៃនេះផងដែរ៕

ប្រភព៖http://sabay

Most Popular

To Top