ព័ត៌មានអន្តរជាតិ
កាលពី៥១ឆ្នាំមុខ ខែនេះ គ្រោះរញ្ជួយដីដ៏សាហាវមួយ សម្លាប់មនុស្ស ជាង៥០០០នាក់ នៅប្រទេសឈីលី
នាថ្ងៃទី២១ ខែឧសភាឆ្នាំ១៩៦០ គ្រោះរញ្ជួយដីដ៏អាក្រក់មួយ ដែលមានកម្រិត រហូតទៅដល់៩,៤ឬ៩,៦រិចទ័របានវាយប្រហារយ៉ាងសាហាវ ទៅលើប្រទេសឈីលី និងបានធ្វើឲ្យមនុស្សប្រមាណ ជាជាង៥០០០នាក់បាត់បង់ជីវិតនិងប្រមាណជា២លាននាក់ផ្សេងទៀត គ្មានទីលំនៅស្នាក់អាស្រ័យឡើយ។ ដំបូងកម្រិតរញ្ជួយដី ដែលបានវាយប្រហារមាន ត្រឹមតែ៧,៦រិចទ័រប៉ុណ្ណោះ ដែលបានចាប់ផ្តើមឡើងគឺជាកម្រិតវាយប្រហារធំបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសឈីលី ឡើយ ហើយវាបានសម្លាប់មនុស្សអស់ជាច្រើននាក់បន្ទាប់មកនៅវេលាម៉ោង ប្រមាណជា៣រសៀលរញ្ជួយដី ឡើងដល់កម្រិត៨,៥រិចទ័រដល់ម៉ោង៤និង២០នាទីរសៀលថ្ងៃដដែលរលកយក្សស៊ូណាមិ ដែលមានកំពស់រហូតទៅដល់២៦ហ្វូត បានវាយប្រហារចូលដល់ទីក្រុងកំទេចអគារនិងហេដ្ឋារចនាសម្ព័ន្ធព្រមទាំងមនុស្សម្នា ហើយរលកយក្សនេះដដែល...