ព័ត៌មានអន្តរជាតិ
សម្ព័ន្ធមិត្ដអាមេរិក ជប៉ុន កូរ៉េខាងត្បូង គ្រោងរៀបចំកិច្ចពិភាក្សាការពារជាតិឡើងវិញ ក្រោយផ្អាកមួយរយៈ
សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថាប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសជប៉ុន កំពុងរៀបចំកិច្ចពិភាក្សាផ្នែកការពារជាតិត្រីភាគី បន្ទាប់ពីត្រូវបានបង្ខំឱ្យលុបចោលកិច្ចប្រជុំ ដែលគ្រោងនឹងធ្វើឡើងនៅខែមិថុនា នៅប្រទេសសិង្ហបុរី ដោយសារតែជំងឺកូវីដ-១៩ ។ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Suh Wook និងសមភាគីអាមេរិក និងជប៉ុន របស់លោក – រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Nobuo...