បច្ចេកវិទ្យា
អតីតមហាអំណាចអវកាស ចង់ផ្ដាច់ខ្លួនបង្ហើប គម្រោងសង់ស្ថានីយ៍ អវកាសផ្ទាល់ខ្លួន
ទីភ្នាក់ងារអវកាសប្រទេសរុស្ស៊ី បានឲ្យដឹងថា រុស្ស៊ីសង្ឃឹមនឹងអាចបង្កើត ស្ថានីយអវកាសផ្ទាល់ខ្លួន នៅឆ្នាំ ២០២៥ ។ គម្រោងនេះត្រូវបានគេដឹងបន្ទាប់ពីទីក្រុងម៉ូស្គូ ចង់ដកខ្លួនចេញពីកម្មវិធីស្ថានីយអវកាសអន្តរជាតិ។ ស្ថានីយអវកាសអន្តរជាតិ ISS /រូបតំណាងផ្គុំដោយគ្រាប់ Legoស្ថានីយអវកាសអន្តរជាតិ ISS ត្រូវបានសាងសង់ឡើងម្ដងបន្តិចៗលើលំហអវកាសនិងចំណាយពេលអស់រយៈពេលជាង ២ ទសវត្សទើបរួចរាល់ដោយជោគជ័យក្រោមកិច្ចសហប្រតិបត្តិការលើកដំបូងក្នុងប្រវត្តិសាស្រ្តមនុស្សជាតិរវាង រុស្ស៊ីខ្លួនឯង, សហរដ្ឋអាមេរិក, ជប៉ុននិងបណ្ដាប្រទេសអឺរ៉ុបជាច្រើនដូចជា៖ ស៊ុយអែត, កាណាដា,អេស្ប៉ាញជាដើម។...